អុញនោះ អាចារ្យធំ ប្តឹងលោកសាន្ត ប៊ុនធឿន ទៅកាន់តុលាការ ក្នុងករណីគម្រាមសម្លាប់ដល់ផ្ទះ!

0

យោងតាមទំព័រហ្វេសប៊ុក កាហ្វេវប្បធម៌សៀមរាប ដែលគេដឹងថាជារបស់អាចារ្យធំបានលើកឡើងថា៖ ផ្ទះកាហ្វេវប្បធម៌សៀមរាប សូមធ្វើការថ្កោលទោសចំពោះបុគ្គល សាន្តប៊ុនធឿន អ្នកសារព័ត៌មាន​​គ្មានវិជ្ជាជីវ: ក្នុងរូបភាព​ប្រេីក្បាលមេក្រូ​ អង្គភាព​សារព័ត៌មាន​ ទាំងអាការ:ស្រវឹងស្រា​ អួតក្អេងក្អាង បានមក​បង្ករឿង​ដោយចេតនា គម្រាមកំហែងដល់អាយុជីវិតម្ចាស់ហាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបានប្រើពាក្យពេចន៍​ #យកកាំភ្លេីងមកអោយអញ​ #ចេញមកអញកាត់ក្បាល គ្មានកោតក្រែងច្បាប់​ គ្មានក្រមសីលធម៌​ ប្រមាថជាន់ឈ្លីដល់សកម្មភាពកំពុងផ្សព្វផ្សាយវប្បធម៌របស់យើងខ្ញុំ​ ដែលជាអាជីវកម្មស្របច្បាប់​ កាលពីវេលាព្រឹក​ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

នៅខេត្តសៀមរាប​នៅខាងមុខហាងកាហ្វេវប្បធម៌ផ្ទាល់តែម្ដង ធ្វើអោយប៉ះពាល់ដល់របរអាជីវកម្មប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនក្មួយអ្នក​វប្បធម៌​យេីង និងប៉ះពាល់ទៅដល់បេសកកម្មដើម្បីផ្សព្វផ្សាយវប្បធម៌រួមនៃជាតិខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះយើងខ្ញុំសូមគោរពជម្រាបដល់​ សម្ដេច​ ទ្រង់​ ឯកឧត្ដម​ លោកជំទាវ​ ពុកម៉ែ​បងប្អូន​មហាជនថា យើងខ្ញុំដែលជាសាមីម្ចាស់អាជីវកម្ម​ និងក្រុមគ្រួសារ​កោសិកាអ្នកវប្បធម៌គ្រប់រូប​ មិនអាចទទួលយកបាននូវទង្វេីដ៏សាហាវ​ ព្រៃផ្សៃ​យង់គ្នងរបស់បុគ្គលនេះបានឡេីយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមស្ថាប័នច្បាប់​ អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជ្រាប​ និងរក​យុត្តិធម៌​ជូនយេីងខ្ញុំដែលជាប្រជាពលរដ្ឋស្លូតត្រង់ផង។យេីងខ្ញុំនឹងភ្ជាប់​ វីឌីអូ​ផ្សាយផ្ទាល់របស់បុគ្គលនេះ​ និង​វីឌីអូ​ដែលក្រុមការងារយេីងថតបានជូនក្នុងសំណុំរឿងបណ្ដឹងផ្លូវច្បាប់ជូនតុលាការ។ 

គួររលឹកថា ជម្លោះពាក្យសម្តីរវាង ឯកឧត្តម អគ្គចាងហ្វាង សាន្ត ប៊ុនធឿន និង បងធំ វប្បធម៌ អាចារ្យធំ បានផ្ទុះឡើងបន្ទាប់ពី អាចារ្យធំបានឡាយ វីដេអូរិះគន់យ៉ាងចាស់ដៃ ទៅលើលោកសាន្ត ប៊ុនធឿន ដែលបានយកផេកការសែតមិនឡាយផ្សព្វផ្សាយ ស្រាបៀរ ចែកម៉ូតូ ស្រែករឡររឡូ អោបស្រី តាមដងផ្លូវក្នុងខេត្តសៀមរាម កន្លងមកនេះ។ ដែលបានធ្វើឲ្យមានការតបតរជាវីដេអូ រួចឈានដល់ការគម្រាមកំហែងសម្លាប់ថែមទៀតផង។ 

សូមទូរទស្សនិកជន ចាំមើលថា តើ នរណាឈ្នះ នរណាចាញ់ ចាងហ្វាង SBT Post និងម្ចាស់ហាងការហ្វេវប្បធម៌សៀមរាប៕

 

Leave A Reply

Your email address will not be published.