អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា និងធ្វេីឲ្យខូចខាតដោយចេតនា!
ព្រៃវែង៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈឿង ក្រាញ់ ភេទស្រីអាយុ ៤១ ឆ្នាំរស់នៅភូមិមានជយ័ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និង មានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ។
នៅថ្ងៃទី០៦ខែសីហា ឆ្នាំ២០២៣ ម៉ោង១១និង៣០នាទី កម្លាំងជំនាញកងរាអាវុធហត្ថខេត្តព្រៃវែង និងកម្លាំង មូលដ្ឋានអហស្រុកស្វាយអន្ទរ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទេស ដាវីដ នាយការិយាល័យព្រហ្មទណ្ឌ ចុះបង្ក្រាបករណីហិង្សាដោយចេតនា និងធ្វេីឲ្យខូចខាតដោយចេតនា នៅចំណុចភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់
ឈ្មោះ ឈឿង វែង ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕