រដ្ឋបាលខេត្តកំពង់ចាម ផ្ញើរសារលិខិតអបអរសាទរ សូមគោរពជូនឯកឧត្តមបណ្ឌិត ប៊ុន ហំណត ក្នុងឧិកាសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមសម្តែងនូវការអបអរសាទរដោយស្មោះជូន ចំពោះ ឯកឧត្តមបណ្ឌិត ក្នុងឱកាសប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្ដមដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារកិត្តិយស ពិសេសដ៏ឧត្ដុង្គឧត្តមបំផុតនៃរាជបណ្ឌិតសភាកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត” តែមួយរូបគត់។
ការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លា និងពិត ជាស័ក្តិសមបំផុតដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែល ពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ និងព្រហ្មវិហារធម៌។ ជាពិសេស ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បាននឹងកំពុងដឹកនាំធ្វើសកម្មភាព ជាគម្រូជាក់ស្ដែងជាច្រើន ឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
នាឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមតាមជួយថែរក្សា ប្រោសព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំខ្លាំងក្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ
ទាំងអស់គ្នា៕
ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
កំពង់ចាម ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
អ៊ុន ចាន់ដា