រុស្ស៊ីចោទ អ៊ុយក្រែនថារំខានដល់ការផ្លាស់ប្តូរឈ្លើយសឹក!
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថាអ៊ុយក្រែននៅនាទីចុងក្រោយបានបដិសេធមិនធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមដែលបានព្រមព្រៀងគ្នាពីមុនមក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរបស់រុស្ស៊ី បាននិយាយថា អ៊ុយក្រែនកំពុងបំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ ដែលគ្រប់គ្រងសិទ្ធិរបស់អ្នកទោសសង្រ្គាម។
លោក Mikhail Mizintsevបាននិយាយថា”អាជ្ញាធរក្រុងកៀវបានរំខានដល់ការដោះដូរអ្នកទោសសង្គ្រាមជាយូរមកហើយ។ ការផ្លាស់ប្តូរអ្នកទោសសង្គ្រាមដែលគ្រោងធ្វើនៅថ្ងៃនេះក៏ត្រូវបានរំខានដោយភាគីអ៊ុយក្រែនដែរ”។
លោកបន្តថា “បញ្ជីឈ្មោះទាហាន 251 នាក់ដែលត្រូវបានប្រកាសសម្រាប់ការផ្លាស់ប្តូរ ត្រូវបានកាត់បន្ថយម្តងហើយម្តងទៀត។ បញ្ជីដែលបានព្រមព្រៀងគ្នានៅដំណាក់កាលចុងក្រោយក្នុងចំនួនទាហានតែ 38 នាក់ក៏ត្រូវបានភាគីអ៊ុយក្រែនដកហូតភ្លាមៗនៅព្រឹកនេះដោយគ្មានការពន្យល់”។
លោក Mizintsev បានកត់សម្គាល់ថា បណ្តាប្រទេសលោកខាងលិចមិនត្រឹមតែដឹងអំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់អ៊ុយក្រែនលើច្បាប់មនុស្សធម៌អន្តរជាតិប្រឆាំងនឹងអ្នកទោសសង្គ្រាមរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងព្យាយាមជួយអាជ្ញាធរអ៊ុយក្រែនជៀសវាងការទទួលខុសត្រូវផងដែរ៕