តើលោករ័ត្ន និងលោកឌី មានអំណាចឬទ្ធីប៉ុណ្ណា បានជាហ៊ានរកស៊ីបទល្មើសព្រៃឈើ យ៉ាងគគ្រឹក គ្រេងនៅក្នុង ស្រុកកែវសីមា ខណៈដែលសមត្ថកិច្ច និងមន្ត្រីជំនាញហាក់ដូចជាមិនហ៊ានបង្ក្រាប…?
(ខេត្តមណ្ឌលគិរី)៖ ប្រភពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពបទល្មើសព្រៃឈើ កើតមានយ៉ាងពេញបន្ទុកគឺដឹក តាមឡាន ធុនត្រា ក្នុង មួយយប់ៗ មិនក្រោមពី ២ ទៅ ៣ ជើង នោះទេ រីឯអាជ្ញាធរ មានសមត្តកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ មិនហ៊ានបង្ក្រាបទេ ខ្លាចបាត់ប្រយោជន៍ និង លាភសក្ការៈ ព្រោះសកម្មភាពទាំងនេះ ជាប្រភពចំណូល របស់មន្រ្តីខិលខូចទាំងនោះ ។
ប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីអត់លិឍ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរិ បានឲ្យដឹងថា សកម្មភាពនេះ ចាប់តាំងពី(លោករ័ត្ន) ដឹកឈើ ជាយូរខែឆ្នាំរហូតមកដល់ខែ សីហា ឆ្នាំ ២០២៣ នេះ សកម្មភាពដឹកជញ្ជូនឈើ ប្រភេទឈើឡាំង ៤ជ្រុង និង ឈើមូល តាមរយៈ រថយន្តម៉ាកធុនត្រា យ៉ាងគគ្រឹកគគ្រេង ឆ្ពោះទៅលក់ឲ្យឈ្មួញឈ្មោះ( ឌី )យ៉ាងរលូន ដែលឆ្លងកាត់តាមផ្ទះរបស់ឈ្មោះ(កោប ) រួចក៏តម្លាក់ឈើចុះ លើកដាក់រថយន្តកែច្នៃ បន្តយកទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូន។
ប្រភពបានបន្តទៀតថា ការដឹកឈើល្មើសច្បាប់ ដឹកចេញពីដែនជម្រកសត្វព្រៃ កែវសីមា កាត់តាមផ្លូវ ភូមិពូគង់ ស្ថិតនៅលើទឹកដី ស្រែព្រះ រួចបន្តចូលភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយបន្តឆ្លងកាត់ ភូមិវាលបី ចក្រីហេង រួចឆ្លងដែនទៅលក់ នៅប្រទេសយួនតាមច្រករបៀង ប៊ិន ឌាំង ឆ្មាំការពារព្រុំដែន ជាអ្នកបើកភ្លើងខៀវ ទើបបានជាគ្មានឧបសគ្គ សប្រាប់ការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញទាំងនោះ។
ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរទៅដល់សាន គឺមអ៊ាប អភិបាលស្រុកកែវសីមា និងលោក ប៉ៃលិន មេប៉េអឹមស្រុកកែវសីមា ជាពិសេសលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមមានវិធានការទៅលើ ក្រុមឈ្មួញដែលរកស៊ីដឹកបទល្មើសព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមទាំងនេះផងទាន ជៀសវាងពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ចនិងក្រុម ឈ្មួញត្រូវដងត្រូវផ្លែគ្នា៕