មនុស្ស៤នាក់កំពុងនេសាទខុសច្បាប់ក្នុងបឹងទន្លេសាប ត្រូវបានឃាត់ខ្លួនក្នុងទឹកដីខេត្តសៀមរាប !

0

(សៀមរាប) ៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានឲ្យដឹងនៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២២នេះថា គិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាប២០វង់ ម៉ាញ់០៣វង់ឈឺបយន្ត០២គ្រឿង អួនហ៊ុំ០៨វង់ កាណូត៤៤គ្រឿង ម៉ាស៊ីន១៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ១១ករណី និងចេញដីកាកោះ១១នាក់។

 

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យដែលកំពុងអូសមងហ៊ុំបានចំនួន៤នាក់យកទៅសួរនាំ។

 

កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ដែលកំពុងអូសអួននៅកណ្ដាលទន្លេសាប ។ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

Leave A Reply

Your email address will not be published.