ពិភពលោកកំពុងភ្ញាក់ផ្អើលចំពោះដំណឹងការស្លាប់របស់ប្រធាន Wagner លោក Yevgeny Prigozhin!

ពិភពលោកកំពុងភ្ញាក់ផ្អើលចំពោះដំណឹងការស្លាប់របស់ប្រធាន Wagner លោក Yevgeny Prigozhin!

0

អាជ្ញាធររុស្ស៊ីបាននិយាយថា មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin មានឈ្មោះក្នុងបញ្ជីជាអ្នកដំណើរនៅលើយន្តហោះឯកជនមួយ ដែលបានធ្លាក់នៅភាគខាងជើងនៃទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សទាំងអស់ ១០ នាក់រួមទាំងនាវិក ។

ទោះជាយ៉ាងណា នៅមិនទាន់មានព័ត៌មានច្បាស់ការ ដែលអាចបញ្ជាក់ថាតើប្រធាន Wagner រូបនេះ ពិតជាបានឡើងយន្តហោះមែនឬអត់។

គូរជម្រាបថា ចាប់តាំងពីការបះបោរដោយកងកម្លាំង Wagner ក្នុងខែមិថុនា លោក Prigozhin ត្រូវបានគេមើលឃើញថាជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះសិទ្ធិអំណាចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាប់តាំងពីគាត់បានឡើងកាន់អំណាច។

ហើយនេះ គឺជាអ្វីដែលពិភពលោកមានប្រតិកម្ម និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការធ្លាក់ និងការស្លាប់របស់ លោក Prigozhin ។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលោក Joe Biden និយាយហាក់បីដូចជាបានដឹងមុនថា “គាត់មិនភ្ញាក់ផ្អើលទេ ចំពោះព័ត៌មានដែលថា លោក Prigozhin ប្រហែលជាបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅប្រទេសរុស្ស៊ី”។

លោក Biden បាននិយាយដោយបន្ថែមថា “មិនមានអ្វីភ្លែកច្រើននោះទេ ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ដែលលោកពូទីនមិននៅពីក្រោយនោះ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោកស្រី Adrienne Watson ក៏បាននិយាយផងដែរថា “ប្រសិនបើមានការបញ្ជាក់ គ្មាននរណាម្នាក់គួរភ្ញាក់ផ្អើលឡើយ” ដោយការស្លាប់វាជាក់ស្តែង។ “សង្រ្គាមដ៏មហន្តរាយនៅអ៊ុយក្រែនបាននាំឱ្យកងទ័ពឯកជនរាប់ពាន់នាក់ស្លាប់គរជើងគ្នាលើសមរភូមិ វាដូចជារឿងនេះអញ្ចឹង”។

ដោយឡែក ជំនួយការប្រធានាធិបតី Zelenskyy លោក Mykhaylo Podolyak បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការធ្លាក់យន្តហោះនេះគឺជាសញ្ញាមួយនៃការបែកបាក់ផ្ទៃក្នុង និងជាការព្រមានពីវិមានក្រឹមឡាំងទៅកាន់នរណាម្នាក់ដែលបង្ហាញពីភាពមិនស្មោះត្រង់។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអេស្តូនី លោក Kaja Kallas នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN បាននិយាយថា លោក ពូទីន នឹង «កម្ចាត់គូប្រជែង ហើយដែលធ្វើឱ្យភ័យខ្លាចអ្នកណាម្នាក់ដែលគិតចង់បញ្ចេញមតិខុសពីគាត់។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Zbigniew Rau នៅលើប៉ុស្តិ៍ព័ត៌មានរដ្ឋ TVP Info បាននិយាយថា អ្នកដែលគំរាមកំហែងអំណាចរបស់លោក ពូទីន មិនស្លាប់ដោយធម្មជាតិទេ៕

Leave A Reply

Your email address will not be published.