ព្រះរាជក្រឹត្យបានតែងតាំងថា្នក់ដឹកនាំថ្មីនៃខេត្តចំនួន៣ជាផ្លូវការ
ព្រះរាជក្រឹត្យបានតែងតាំងថា្នក់ដឹកនាំថ្មីនៃខេត្តចំនួន៣ជាផ្លូវការ
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣បានចេញព្រះរាជក្រឹត្យតែងតាំង អភិបាលនៃគណៈអភិបាលខេត្តខេត្តថ្មីចំនួន៣។ក្នុងនោះមាន អភិបាលខេត្តព្រៃវែង-ខេត្តសៀមរាប និងខេត្តស្វាយរៀង។
យោងតាមព្រះរាជក្រឹត្យតែងតាំងរបស់ព្រះមហាក្សត្រមាន៖-ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដមប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប បន្ទាប់ពីឯកឧត្ដម ទៀ សីហា។ព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ប៉េងពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង បន្ទាប់ពីឯកឧត្ដម ម៉ែន វិបុល។ព្រះរាជក្រឹត្យតែងតាំងឯកឧត្ដមសួន សុម៉ាលីន ជាអភិបាលខេត្តព្រៃវែងបន្ទាប់ពីឯកឧត្ដមជា សុមេធី៕