រាជរដ្ឋាភិបាលថ្មីដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ!
នេះជាប្រសាសន៍ របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពេលថ្លែងឧទ្ទេសនាម«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងកិច្ចប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភានៅវិមានសន្តិភាព ថ្លែងទី២៤ ខែសីហា ឆ្នាំ២០២៣។
ការដាក់ចេញយុទ្ធសាស្ត្រនេះ គឺឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥មុន និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ២៥ ឆ្នាំទៀត សំដៅ ឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកនាយករដ្ឋមន្ត្រីថ្មី លើកឡើងទៀតថាៈ យុទ្ធសាស្ត្របញ្ចកោណ គឺជា យុទ្ធសាស្ត្រសម្លឹងទៅមុខ ។
សម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរ ដាក់ចេញ និងអនុវត្ត ជា ៥ ដំណាក់កាល បន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា ដំណាក់កាលនីមួយៗ នឹង ត្រូវបានកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស.តំបន់និងពិភពលោក៕