អីយ៉ាមេឈ្មួញឈើដុះស្លែឈ្មោះ(តាមួក) ចេះរក ល្បិចកលដឹកជញ្ជូនឈើ យកទៅលក់នៅប្រទេសវៀតណាមដោយដាក់អុសពីលើអញ្ចឹងទេតើបានជាដឹកបានយ៉ាងរលូនតើអស់លោកសមត្ថកិច្ចដឹងដែរឬមួយក៏យ៉ាងណា ?
(ខេត្តក្រចេះ) ៖ មានសេចក្ដីរាយការណ៍មកថា ថ្មីៗនេះគេសង្កេតឃើញរថយន្ត ស្តារិច ដឹកអូស បង្កប់ឈើឃ្លុំពីក្រោម ដឹកចេញពីដែនជំរកសត្វព្រៃកែវសីមា ឆ្លងកាត់តាមភូមិប៉ោវស្វាយ ឆ្ពោះមកតាមផ្លូវ ផ្សារការ៉េ 9 ហើយឆ្លងកាត់តាមភូមិវាលបី ដែលស្ថិតនៅភូមិក្រញូងសែនជយ័ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្ដក្រចេះ យកទៅលក់នៅ ប្រទេសវៀតណាមតាមច្រករបៀងង៉ាំ 06
សូមបញ្ជាក់ផងដែរថា៖ មេឈ្មួញ ឈ្មោះ(តាមួក)រូបនេះកំពុងតែល្បីឈ្មោះ នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្ត ក្រចេះ ដែលយកចេញ ទៅប្រទេសវៀតណាមតាមច្រក របៀងង៉ាំ 06 ដែលគ្រប់គ្រងដោយ(លោកសីហា )មេប៉ុស្តិ៍ការពារព្រំដែនត្រពាំងក្រញូង ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអស់លោកមេព្រៃខេត្ត ខេត្តក្រចេះ មេត្តាភ្ញាក់ពីដំណេកឡើង ហើយចាត់វិធានការអោយបានតឹងរឹងទៅលើក្រុមឈ្មួញដឹកឈើខុសច្បាប់ទាំងតូចទាំងធំផងទាន។
ជាក់ស្ដែងនៅថ្ងៃទី 25 ខែសីហាឆ្នាំ 2023 នៅវេលាម៉ោង 5:00 និង 40 នាទី ក្រុមការងារសារព័ត៌មានយើងបានផ្ដិតយកសកម្មភាពរថយន្តដឹកឈើរបស់តាមួកដែលកំពុងឆ្ពោះទៅច្រកង៉ាំ 06 បន្ទាប់មកក្រុមការងារយើងក៏បានទំនាក់ទំនងទៅលោក(វ៉ែន សុខាត់) ប៉េអឹមស្នាក់ការ 709 ប្រចាំ នៅទិស ការ៉េប្រាំបួន និងតាមច្រកក្រុមហ៊ុនធីធីវ៉ាយ។
ហើយបើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុមហ៊ុនធីធីវ៉ាយ បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា លោក វ៉ែន សុខាត់ កំពុងតែសំងំកើបលុយពីក្រុមឈ្មួញទាំងតូចទាំងធំក្នុងមួយយប់មួយយប់ អង្គុយរាប់ក្បាលម៉ូតូនិងរថយន្តកែច្នៃដែលដឹកឈើ ឆ្លងកាត់តាមភូមិវាលបី ឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀងង៉ាំ 06 ហើយប្រជាពលរដ្ឋបានបន្តទៀតថា ឈ្មួញឈើធំៗដែលនៅចំណុចសាមប្រាំ ដឹកយកទៅលក់នៅប្រទេសវៀតណាម តាមផ្លូវ កែង 07 ក៏ត្រូវតែជូន លាបសក្ការៈ ទៅដល់លោកប៉េអឹមរូបនេះដែរ។
រីឯលោក(លុន ប៊ុនថុល)មេប៉េអឹមស្រុកស្នួល ភ្នាក់ងារ សាព័ត៌មានយើង បានរាយការណ៍ជូនលោក តាមរយៈតេឡេក្រាមដែរ ប៉ុន្តែលោកចូលមើលហើយមិនមានការឆ្លើយតប ។
ដូច្នេះហើយមហាជនសូមសំណូមពរទៅដល់លោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ជាពិសេសលោក( វ៉ា ថន)អភិបាលនៃគណៈអភិបាលខេត្តក្រចេះសូមមានវិធានការទៅលើ ក្រុមឈ្មួញដែលរកស៊ីដឹកបទល្មើសព្រៃឈើ យកទៅលក់នៅប្រទេសវៀតណាមទាំងនេះផងទាន ជៀសវាងពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ចពាក់ព័ន្ធនិងក្រុមឈ្មួញត្រូវដងត្រូវផ្លែគ្នា៕