Liverpool ឆ្លើយតបចំពោះការចង់បាន Mohamed Salah ពីAl-Ittihad!

Liverpool ឆ្លើយតបចំពោះការចង់បាន Mohamed Salah ពីAl-Ittihad!

0

លោក Jurgen Klopp ប្រតិកម្មចំពោះផែនការរបស់ Al-Ittihad ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah។

លោក Jurgen Klopp ទទូចថា Liverpool មិនមានគម្រោងលក់ កីឡាករ Mohamed Salah មុនរដូវដោះដូរកីឡាករនោះទេ ខណៈដែល ក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត Al-Ittihad គ្រោងនឹងធ្វើការស៊ើបសួរ។

ក្លឹប Saudi Pro League បានវាយឆ្មក់ចូល Liverpool រួចហើយសម្រាប់ខ្សែការពារ Fabinho ខណៈពេលដែលពួកគេក៏បានបញ្ចុះបញ្ចូល Karim Benzema និង N’Golo Kante ឱ្យក្លាយជាផ្នែកមួយនៃគម្រោងមហិច្ឆតារបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ Salah កំពុងក្លាយជាគោលដៅដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃលីកអារ៉ាប់ បន្ទាប់ពី Cristiano Ronaldo។

ឆ្លើយតបទៅនឹងរបាយការណ៍ដែលថាការតាំងចិត្តរបស់ Liverpool ក្នុងការរក្សា Salah នឹងត្រូវធ្វើតេស្តនៅមុនទីផ្សារដោះដូរកីឡាករបិទ ប៉ុន្តែ លោក Klopp បាននិយាយមុនការប្រកួតថ្ងៃអាទិត្យទល់នឹង Newcastle នេះថា “វាពិបាកបន្តិចក្នុងការនាំយកតារាឆ្នើមពីយើង ហើយពេលនេះគ្មានអ្វីត្រូវនិយាយណោះទេ”៕

Leave A Reply

Your email address will not be published.