លោក នេត្រ ភក្ត្រា ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ កាន់តែលឿននិងទំនើប!
លោក នេត្រ ភក្ត្រា ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ កាន់តែលឿននិងទំនើប!
ព្រោះសារព័ត៌មាន គឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក នេត្រ ភក្ត្រា បានថ្លែងបែបនេះ ក្នុងឱកាសដែលរូបលោក អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
លោក នេត្រ ភក្ត្រា បន្តថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមបញ្ជូនព័ត៌មាន ។
ពីអាជ្ញាធរទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីឱ្យសាធារណជនបានដឹងពីប្រព្រឹត្តិការណ៍ ដែលកំពុងកើតឡើងនៅក្នុងប្រទេស។
ជាពិសេស សារព័ត៌មានជាតិ ដែលមានវិទ្យុជាតិកម្ពុជា ទូរទស្សជាតិកម្ពុជា និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវតែរួមគ្នាពង្រឹង ។
ដាក់ទិសដៅ ដើម្បីអភិវឌ្ឍ ជាប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទំនើប ផ្តោតសំខាន់ ។
បុរាណរួមសម័យគឺតាមរយៈរលកសំឡេង តាមទូរទស្សន៍ វិទ្យុដដែល តែបន្ថែមតាមបណ្ដាញសង្គមមានដូចជា Facebook TikTok YouTube Telegram។
លោករដ្ឋមន្ត្រី បន្ថែមថាៈ ការងារអាទិភាពដែលលោកនឹងត្រូវធ្វើការងារ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន ។
គឺផ្ដោតជាសំខាន់ លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ។
ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនង សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ដែលប្រកបដោយបុរេសកម្ម សកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងណា គឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជា យើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។
ក្នុងនោះលោក នេត្រ ភក្ត្រា ក៏បានសម្តែងការកោតសរសើរ ចំពោះមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួន៕