អធិការដ្ឋាននគរបាលស្រុកព្រះស្ដេចនាំយកអំណោយសួរសុខទុក្ខជូនដល់អតីតយុទ្ធជនពលី!

អធិការដ្ឋាននគរបាលស្រុកព្រះស្ដេចនាំយកអំណោយសួរសុខទុក្ខជូនដល់អតីតយុទ្ធជនពលី!

0

 

ព្រៃវែង៖ កាលពីរសៀលថ្ងែទី២៦ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានដឹកនាំអធិការរង លោកនាយ នាយរងប៉ុស្តិ៍ និងប្រជាការពារ មេភូមិ ទៅសួរសុខទុក្ខលោកយាយ ឆេង សាត់ អាយុ៨៤ឆ្នាំ គ្រួសារអតីតយុទ្ធជន(ពលី) ទីលំនៅភូមិទួលមានគុណ ឃុំក្រាំងស្វាយ ដែលកំពុងមានជម្ងឺ។

ក្នុងនោះដែរ លោកអធិការបាននាំយកនូវអំណោយសួរសុខទុក្ខ មានដូចជា អង្ករ២៥kg ទឹកត្រី១យួ មី១កេះនិងថវិការ១០០,០០០៛ ជូនដល់លោកយាយ។

គួរជម្រាបថា ក្រុមការដឹកនាំដ៏ឈ្លាសវៃ តស៊ូរំដោះជាតិ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្ន ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានការអភិវឌ្ឍយ៉ាងជឿនលឿន គ្រប់វិស័យ សុខសុវត្ថិភាព និងសន្តិភាព។ ជាពិសេស ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនិងអតីតយុទ្ធជនជាចម្បង៕ស្វាសរ

 

Leave A Reply

Your email address will not be published.