នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកពីកេរ្តិ៍តំណែលសម្ដេចតេជោសម្រាប់កម្ពុជា!
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកពីកេរ្តិ៍តំណែលសម្ដេចតេជោសម្រាប់កម្ពុជា
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករប្រមាណ ១ម៉ឺន ៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលមាននៅពេលបច្ចុប្បន្ននេះគឺជាស្នាដៃដ៏ធំធេងបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកម្ពុជា។ ឯកឧត្តមបានប្ដេជ្ញាថារដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តរក្សាសមិទ្ធផលដែលទទួលបាននេះឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមថា៖ «អ្វីដែលលោកបានចាប់ផ្ដើមហើយរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងរួមគ្នាបន្តថែរក្សាសមិទ្ធផលដែលរដ្ឋាភិបាលបានដឹកនាំជិត ៤០ឆ្នាំនេះបានបន្សល់ទុកនិងបន្តដឹកនាំបន្តទៀត»៕