សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំពោះសារព័ត៌មាន!

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំពោះសារព័ត៌មាន!

0

កំពង់ចាម៖ ក្រុមការងារ​ប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​បងប្អូន​សាធារណជន​ អ្នកសារព័ត៌មាន​ ពិសេស​អ្នកនិយមប្រេីប្រាស់បណ្ដាញសង្គម​ ជ្រាប​ជា​ព័ត៌មាន​ថា​ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣​ មានគេហទំព័រ​មួយឈ្មោះ​ ខ្លាមាស​tv online​ បានចុះផ្សាយ​ ពាក់ព័ន្ធ​នឹងការលួចលេងល្បែងតាមប្រព័ន្ធអុីធឺណេតមួយកន្លែង​ ស្ថិតនៅចំណុចភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់បញ្ជា​ឲ្យ​ កម្លាំង​ជំនាញ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ , កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក​ សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវដល់ទីតាំងដែលបានចុះផ្សាយខាងលេី​ ។

ផ្អែក​តាមការបំភ្លឺរបស់ម្ចាស់ទីតាំងបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវមកពិសារកាហ្វេ​ បីទៅបួននាក់​ ហេីយពួកគាត់បានឲ្យបើកកុំព្យូទ័រ​ (តូច)​ មើលការផ្សាយមាន់ជល់តាមប្រពន្ធអុីនធឺណេត​ តែពុំមានភ្នាល់ដាក់ប្រាក់ឡើយ​ ស្របពេលនោះស្រាប់តែមានអ្នកសារព័ត៌មាន បានមកថតទិដ្ឋភាពភ្ញៀវដែលកំពុងអង្គុយពិសារកាហ្វេ​ និងមេីលការផ្សាយជល់មាន់តាមកុំព្យូទ័រ​ ដោយពុំមានការភ្នាល់ដាក់ប្រាក់អ្វីទាំងអស់​ ហើយបានយកទៅចុះផ្សាយតែម្តង ។

ក្រោយការសាកសួរបំភ្លឺព័ត៌មានរួចហេីយ សមត្ថកិច្ចជំនាញ​ក៏បានធ្វើកិច្ចសន្យាអប់រំណែនាំ​ដល់ម្ចាស់​ទីតាំងខាងលើ​ បញ្ឈប់ការបើកបញ្ចាំង និងសកម្មភាពលួចលេងល្បែងសុីសងភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធអុីនធឺណេត​ គ្រប់ប្រភេទ​ជាដាច់ខាត ៕

Leave A Reply

Your email address will not be published.