ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី

ខណ្ឌរដ្ឋបាលជលផលកំពង់ចាមសហការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី

0

កំពង់ចាម ៖ កាលពីថ្ងៃពុធទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំនិងសហការជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូទិព្វ និងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន០៤ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី០១
-ឧបករណ៍លូស្បៃមុងចំនួន១២មាត់
-របាំងស្បៃមុងចំនួន០៣កន្លែងប្រវែង៣០០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១២០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម
នៅចំណុចបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី០២
-ឧបករណ៍លូស្បៃមុងចំនួន១១មាត់
-របាំងស្បៃមុងចំនួន០២កន្លែងប្រវែង២៧៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន១១០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៣គីឡូក្រាម
នៅចំណុចមេទឹកចារ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី០៣
-ឧបករណ៍លូស្បៃមុងចំនួន១២មាត់
-របាំងស្បៃមុងចំនួន០៤កន្លែងប្រវែង៣០០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១២០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់៣៦គីឡូក្រាម
នៅចំណុចបឹងចក ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
+ករណីទី០៤
-ឧបករណ៍លូស្បៃមុងចំនួន១០មាត់
-របាំងស្បៃមុងចំនួន០៤កន្លែងប្រវែង២៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន១០០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣០គីឡូក្រាម
នៅចំណុចបឹងគល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

Leave A Reply

Your email address will not be published.