កំពុងតែរីកលូតលាស់បណ្ដើរៗហើយ ល្បែងស៊ីសងជល់មាន់អនឡាញជ្រកក្រោម ល្បែងស៊ីសងឡូតូ ដែលស្ថិតនៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល..!

កំពុងតែរីកលូតលាស់បណ្ដើរៗហើយ ល្បែងស៊ីសងជល់មាន់អនឡាញជ្រកក្រោម ល្បែងស៊ីសងឡូតូ ដែលស្ថិតនៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល..!

0

(ខេត្តក្រចេះ) ៖ មិនមែនទើបតែឥឡូវៗនោះទេ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក្នុងគោលបំណងទប់ស្កាត់រាល់អំពើហិង្សា បោសសម្អាតបនល្បែងគ្រប់ប្រភេទ ដែលប្រតិបត្តិការនេះ ទទួលបានលទ្ធផលគាប់ប្រសើរជាបន្តបន្ទាប់ ប្រជាពលរដ្ឋក៏មានការគាំទ្រ និងចូលរួមអនុវត្តគ្រប់ទិសទីផងដែរ។

ក៏ប៉ុន្តែគោលនយោបាយ ដែលអាជ្ញាធរទូទាំងប្រទេស សហការគ្នាចុះបង្ក្រាបជាប្រចាំ ដូចភ្លៀងរលឹមនោះ បែរជាមិនបានហូរជ្រាបដល់មូលដ្ឋាន ស្ថិតក្នុង ភូមិក្រញូងសែនជ័យ ឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នោះឡើយ ដោយសារប្រជាពលរដ្ឋនៅទីនោះ បានត្អូញត្អែរគ្រប់គ្នាថា បនល្បែងស៊ីសង កើតឡើងយ៉ាងគគ្រឹកគគ្រេង គ្មានអាជ្ញាធរណាចេញមកបង្ក្រាបបន្តិចសោះ។

ប្រភពពីរនាក់លេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញម្នាក់បានប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ពេលណាដែលមានមនុស្សចម្លែកដើរចូលទៅបុគ្គលិកកាន់កុំព្យូទ័រនៅទីនោះនឹងចុចប្ដូរ ចេញជាឡូតូភ្លាម សូមបញ្ជាក់ថាទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញនេះ កំពុងបើកលេងនៅ (ផ្ទះតាង៉ា) ជាជនជាតិវៀតណាម ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ

សូមរំលឹកថាកាលពីថ្ងៃ ទី 17 ខែកញ្ញា ឆ្នាំ 2022 កន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានដាក់ចេញបទបញ្ជាដាច់ណាត់ មួយ ឱ្យអភិបាលរាជធានីខេត្តទូទាំង 25 ខេត្តក្រុងត្រូវបិទទីតាំងបានល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ឲ្យខានតែបាន សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរ ស្រុកក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើស ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងត្រូវប្រឈមបាត់បង់ដំណែងទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2023 ភ្នាក់ងារយើងបានរាយការណ៍ជូនលោក ចាន់ សុខគីម  អធិការស្រុកស្នួល លោកបានឱ្យដឹងតាមរយៈទូរស័ព្ទថាចាំឱ្យប៉ុស្តិ៍ចុះទៅមើល។

ជាចុងក្រោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរទៅលោក (វ៉ា ថន )អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នឹងលោក (អ៊ូ សុបុណ្ណា) ស្នងការខេត្តក្រចេះ សុំមេត្តាមានវិធានការលើករណីល្បែងស៊ីសងខាងលើនេះផងទាន៕

Leave A Reply

Your email address will not be published.