លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមដឹកនាំមន្ត្រីខណ្ឌ ចុះសហកាបង្រ្កាបបទល្មើសនេសាទ

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមដឹកនាំមន្ត្រីខណ្ឌ ចុះសហកាបង្រ្កាបបទល្មើសនេសាទ

0

កំពង់ចាម ៖ នៅថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំមន្ត្រីខណ្ឌ សហការជាមួយអាជ្ញាធរស្រុកកោះសូទិន អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាប ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើសដែលប្រើប្រាស់ឧបករណ៍លូស្បៃមុងចំនួន០១នាក់ និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
+ករណីទី០១
-លូស្បៃមុងចំនួន០៦មាត់
-របាំងស្បៃមុងចំនួន១៥៦ម៉ែត្រ
-បង្គោលចម្រឹងចំនួន៨៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧.៥គីឡូក្រាម
នៅចំណុចស្ពានព្រែកសណ្តាយ ឃុំមហាលាភ ស្រុកកោះសូរទិន ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
+ករណីទី០២
-លូស្បៃមុងចំនួន០៨មាត់
-របាំងស្បៃមុងចំនួន២៤១ម៉ែត្រ
-បង្គោលចម្រឹងចំនួន១២២ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់១២គីឡូក្រាម
នៅចំណុចបឹងកំពិត បឹងឈើពុក ភូមិដំណាក់ព្រីងកើត ឃុំមហាលាភស្រុកកោះសូទិន៕

Leave A Reply

Your email address will not be published.