អង្គភាពនៃគេហទំព័រ«ដើមរាំង»ប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ!

អង្គភាពនៃគេហទំព័រ«ដើមរាំង»ប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ!

0

(ភ្នំពេញ)៖ សារព័ត៌មានជាច្រើនអង្គភាព ក្នុងនោះរួមមានអង្គភាពនៃគេហទំព័រ«ដើមរាំង»ផងដែរ បានប្រកាសថ្កោលទោស! ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ជាចាងហ្វាងការផ្សាយ Pheng Vannak News។

ដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ និងឈ្មោះ Pheng Vannak News មកធ្វើការប្រមាថតិះដៀលមាក់ងាយ បងប្អូនអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។

ដូចជាការប្រើពាក្យថា«ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូកដឹកឈើដឹកគោក្របី ដូចពួកចាប់ជំរិត។
ឈ្មោះ ផែង វណ្ណៈ បន្តថា ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ ។
ឈ្មោះ ផែង វណ្ណៈ អះអាងទៀតថា សមត្ថភាពប៉ុនខ្លួន តើឱ្យទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹង ម្ដេចនឹងកើត។
មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ “ក៏បានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួន”និងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថា ពួកអាកាសែតរហេមរហាមទៀតផង»។

ការប្រមាថមកលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គល ផែង វណ្ណៈ ត្រូវបានគេចែកចាយតាមបណ្ដាញសង្គមនៅពេលថ្មីៗនេះ ។

ទង្វើរបស់បុគ្គលឈ្មោះ ផែង វណ្ណៈ ខាងលើនេះពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះឡើយ ។
ប៉ុន្តែជាការរិៈគន់ដែលមានចរឹតញុះញង់ បង្កឲ្យមានការរើសអើង និង បង្កភាពវឹកវរដល់សង្គម ។

ធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ បាត់បង់ជំនឿចិត្ត លើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានផ្ទាល់ដែលកំពុងតែប្រកបវិជ្ជាជីវៈបម្រើដល់សង្គមជាតិ។

អាស្រ័យហេតុនេះ ទើបបងប្អូនអ្នកសារព័ត៌មានជាច្រើន ធ្វើការអំពាវនាវដល់ក្រសួងព័ត៌មាន ព្រមទាំងសមត្ថកិច្ចពាក់ពន្ធ័ មេត្តាវិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះទង្វើរបស់បុគ្គលឈ្មោះ ផែង វណ្ណៈ៕

Leave A Reply

Your email address will not be published.