អំពូសូឡាបំភ្លឺផ្លូវចំនួន៣០ បានបំពាក់តាមដងផ្លូវ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលសំបួរ និងភូមិស្រែអំពៅ ឃុំទួលសំបួរ!
កំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ចុះត្រួតពិនិត្យការរៀបចំបំពាក់អំពូលសូឡាបំភ្លឺផ្លូវ ចំនួន៣០ ស្ថិតក្នុងភូមិទួលសំបួរ និងភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ។
អំពូលសូឡានេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ដែលចំណាយអស់ថវិកាចំនួន ២២៥០$ ។
ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅអមសងខាផ្លូវនៅក្នុងភូមិ ទួលសំបួរ និង ភូមិស្រែអំពៅ មានការសម្បាយរីករាយដោយទទូលបានអំពូលសូឡាជាច្រើនគ្រឿងដើម្បីយកទៅបំពាក់ដាក់បំភ្លឺតាមដងផ្លូវហើយងាយស្រួលក្នុងការធ្វើដំណើរនិងហាត់ប្រាណនៅពេលយប់ប្រលប់ ។
លោក ហេង វុទ្ធី ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានិត បានស្នើឱ្យប្រធានសាខាបក្សភូមិ និងក្រុមបក្សទាំងអស់ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់សមាជិកបក្សក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដោយទំនាក់ទំនងជាមួយឃុំ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាសាធារណៈឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
តំណាងអោយប្រជាពលរដ្ឋ ក្នុងភូមិទួលសំបួរ និងភូមិស្រែអំពៅ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ហ៊ុន ម៉ានិត និង លោកជំទាវ និង លោក ហេង វុទ្ធី និងលោកស្រី ព្រមទាំងក្រុមការងារ ដែលបានយកចិត្តទុកដាក់ដោះស្រាយតាមសំណូមពរតម្រូវការរបស់ពួកគាត់។ តំណាងប្រជាពលរដ្ឋក៏បានគោរពជូនពរដល់ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមការងារ សូមមានសុខភាពល្អ សម្រេចរាល់ភារកិច្ចដែលថ្នាក់លើប្រគល់អោយ និង សូមជួបតែនិងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕