អ្នកទេសចរចិន ខ្លាចរអារក្នុងការធ្វើដំណើរកម្សាន្តមកប្រទេសថៃ ខណៈដែលភាពយន្តឧក្រិដ្ឋកម្មចាប់ជំរិតត្រូវបានផ្សព្វផ្សាយ
អ្នកទេសចរចិន ខ្លាចរអារក្នុងការធ្វើដំណើរកម្សាន្តមកប្រទេសថៃ ខណៈដែលភាពយន្តឧក្រិដ្ឋកម្មចាប់ជំរិតត្រូវបានផ្សព្វផ្សាយ
ថ្មីៗនេះរឿងអាស្រូវចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាពយន្តចិន ដែលបង្ហាញមុខមាត់របស់ប្រទេសថៃ ថាជាកន្លែងប្រព្រឹត្តអំពើខុសច្បាប់ដ៏គ្រោះថ្នាក់មួយ និងការចាត់ជំរិតដ៏គួរឱ្យភ័យខ្លាចសម្រាប់ក្នុងចំណោមភ្ញៀវទេសចរណ៍ជនជាតិចិនជាច្រើន ដែលវាបានធ្វើឲ្យចំនួនអ្នកធ្វើដំណើរកម្សាន្តមកប្រទេសនេះមានការធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន south china morning post និង thaipbsworld បានផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
ប្រទេសថៃពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ជាពិសេសពីប្រទេសចិន។ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចិនច្រើនជាង ១០លាននាក់ជារៀងរាល់ឆ្នាំមុនពេលការរាតត្បាត Covid-19 បន្ទាប់ការរាតត្បាតនៃជម្ងឺចំនួនក៏មានការថយចុះ ។
ឧស្សាហកម្មទេសចរណ៍ដែលកំពុងជួបការលំបាកស្រាប់នេះត្រូវបានវាយប្រហារជាថ្មីដោយពាក្យចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា អ្នកទេសចរអាចត្រូវបានចាប់ជំរិត និងបញ្ជូនឆ្លងកាត់ទៅប្រទេសជាប់ព្រំដែន ទៅធ្វើការនៅក្នុងកន្លែងឆបោកដ៏ឃោរឃៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬកម្ពុជា។ ចំណុចនេះគឺគេសំដៅទៅដល់ភាពយន្តមួយរបស់ចិនដែលកំពុងតែផ្ទុះមានចំណងជើងថា «No more bets»។
គួររម្លឹកផងដែរថា ភាពយន្តចិន ដែលមានចំណងជើងថា `No more bets` កំពុងតែល្បីកក្រើក ពិសេសគឺជាភាពយន្តដែលអះអាងថា «ផ្អែកលើរឿងពិត»។ ភាពយន្តនេះ បង្ហាញអំពីបទល្មើសឆបោកតាមអនឡាញដែលឧក្រិដ្ឋជន យកកម្ពុជាធ្វើជាជម្រកដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មឆបោក ដែលតួអង្គប្រុសជា ដើរតួជា programmer និងតួស្រី ក្នុងសាច់រឿង ជាតារាម៉ូដែល ដែលអ្នកទាំងពីរត្រូវបានបោកបញ្ជោតជាមួយនឹងការសន្យាថា ទទួលបានការងារមានប្រាក់កម្រៃខ្ពស់ ដែលនោះគឺការបោកបញ្ឆោតដោយក្រុមជើងកាងមួយក្រុម ។ ភាពយន្តនេះ មិនបាននិយាយចំឈ្មោះប្រទេសកម្ពុជា នោះទេ គឺគ្រាន់តែនិយាយថា ឧក្រិដ្ឋកម្មឆបោក កើតមាននៅប្រទេសអាស៊ីអាគ្នេយ៍ តែតួអង្គប្រុស តាមរយៈ Trailer ភាពយន្តនេះ គឺបានពាក់អាវយឺតដែលមានអក្សរខ្មែរ ដែលធ្វើឱ្យពលរដ្ឋចិន យល់ថា ជាប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ បានធ្វើឲ្យអ្នកដំណើរមកពីប្រទេសចិនភ័យខ្លាចលែងហ៊ានធ្វើទេសចរណ៍ចូលមកលេងក្នុងប្រទេសកម្ពុជាដោយសារតែភាពយន្តនេះ បានបង្ហាញថា កម្ពុជានិងភូមា ជាជម្រកឧក្រិដ្ឋជនឆបោកតាមអនឡាញ និងជួញដូរមនុស្ស។
សារព័ត៌មានបានស្រង់សម្តី អ្នកទេសចរចិន Jia Xueqiong បានចំណាយពេលមួយសប្តាហ៍នៅក្នុងប្រទេសថៃជាមួយស្វាមី និងកូនស្រី ទោះបីជាឪពុកម្តាយរបស់នាងមិនយល់ព្រមក៏ដោយ។
គិលានុបដ្ឋាយិកាអាយុ 44 ឆ្នាំបានប្រាប់ AFP នៅខាងក្រៅព្រះបរមរាជវាំងដ៏ស្ងប់ស្ងាត់មិនធម្មតារបស់ទីក្រុងបាងកកថា «ពួកគេមានអារម្មណ៍ថាវាមិនមានសុវត្ថិភាពនៅទីនេះ ហើយបានព្យាយាមបញ្ចុះបញ្ចូលយើងមិនឱ្យមក»៕