រដ្ឋបាលខេត្តកំពង់ចាមរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ខេត្តកំពង់ចាម ថ្ងៃទី២៨-២៩-៣០ ខែតុលា ឆ្នាំ២០២៣!
រដ្ឋបាលខេត្តកំពង់ចាមរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ខេត្តកំពង់ចាម ថ្ងៃទី២៨-២៩-៣០ ខែតុលា ឆ្នាំ២០២៣!
ខេត្តកំពង់ចាម៖ យោង លិខិតលេខ០៧/២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ស្ដីពី ផែនការ ណែនាំស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ឱ្យបានជ្រាបថា ដើម្បីថែរក្សាប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូក ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍សប្បាយៗ ដូចខាងក្រោម៖
១-ពិធីប្រណាំងទូក មានរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១២.០០នាទី នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ២-ពិធីបណ្តែតប្រទីប និងអុចកាំជ្រួច នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៨.៣០នាទី នៅកំពង់រង់ចាំ។
៣-ការតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីអ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩-៣០ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេ ក្រុងកំពង់ចាម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី នាងកញ្ញា អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកទឹកចិត្ត គាំទ ដល់វិស័យកីឡាប្រណាំងទូក ក្នុងខេត្តកំពង់ចាម៕