រៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ចាម នៅថ្ងៃបុណ្យចេញព្រះវស្សា!

0

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងលើកស្ទួយវប្បធម៌ប្រពៃណី ក៏ដូចជា បង្កបរិយាកាសសប្បាយរីករាយជូន បងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តកំពង់ចាមនឹង រៀបចំ៖

 

១-ពិធីប្រណាំងទូក មានរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១២.០០នាទី នៅវេទិកាអុំទូក ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។

 

២-ការតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្រ្តី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេ ក្រុងកំពង់ចាម។ ៣-ពិធីបណ្តែតប្រទីប និងអុចកាំជ្រួច នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៨.៣០នាទីនៅកំពង់រង់ចាំ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី នាងកញ្ញា អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកទឹកចិត្ត គាំទ ដល់វិស័យកីឡាប្រណាំងទូក ក្នុងខេត្តកំពង់ចាម៕

 

Leave A Reply

Your email address will not be published.