ស្នងការខេត្តកំពង់ចាមនិងសហការី នាំយក​នូវចង្ហាន់​​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ!

ស្នងការខេត្តកំពង់ចាមនិងសហការី នាំយក​នូវចង្ហាន់​​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ!

0

កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ពិធីកាន់បិណ្ឌទី១០ លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ បាននាំយក​នូវចង្ហាន់​​ និងទេយ្យទាន​ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ​ ស្ថិត​ក្នុងភូមិស្រែអំពៅ​ ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ដើម្បីឧទ្ទិសកុសល្យផលបុណ្យដល់ញាតិសន្ដានដែលបានចែកឋានទៅ។

តាមរយៈ​ការប្រគេន​ទេយ្យទាន​ដល់ព្រះសង្ឃ​ ជូនបច្ច័យ​តាជី​ យាយជី​ បងប្អូន​ប្រជាការពារ​​ សុទ្ធ​សឹង​ជាកំលាំង​ដ៏សទ្ធាជ្រះថ្លាពីខ្ញុំ​ និងក្រុមគ្រួសារ​ ព្រមទាំងការចូលរួមពីសហការី​ សរុប​បច្ច័យ​ចំនួន​ ៤,២១០,០០០រៀល​ បន្ថែម​ពី​នេះ​ទៀត​ ខ្ញុំ​ក៏បានចូលរួមឧបត្ថម្ភសុីម៉ងចំនួន​ ៥តោន​ ស្មេីនឹង​ 575$ សម្រាប់​ជួយសាងសង់វិហារបុណ្យ​ នៅវត្ដ​ឥន្ទមុនីវ័ន​ ហៅវត្តស្រែអំពៅ​ ។

បន្ទាប់មក​ លោក ស្នងការ​ និងសហការី​ ក៏បានបន្ដចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក់​ ក្នុងភូមិស្រែអំពៅ​ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ចំនួន​០៥គ្រួសារ​ ផងដែរ​៕វណ្ណៈ

Leave A Reply

Your email address will not be published.