ពិធីសំណេះសំណាល និងពិសាអាហារសាគម្គីជាមួយកុមារពិការភ្នែក គថ្លង់ កំព្រាក្នុងខេត្តកំពង់ចាម!
កំពង់ចាម៖ នៅព្រឹកពុធ ទី១១ ខែតុលា ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាគម្គីជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា ចំនួន ៦០នាក់ ស្រី២៩នាក់ និងលោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យអប់រំពិសេសកំពង់ចាម និងមកពីមណ្ឌលកុមារកំព្រាខេត្តកំពងចាម ។