ប្រជុំបូកសរុបសភាពការណ៍ លទ្ធភាពកិច្ចប្រតិ្តការរក្សាសន្ដិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែ និងលេីកទិសដៅអនុវត្តន៍ខែបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ!
ប្រជុំបូកសរុបសភាពការណ៍ លទ្ធភាពកិច្ចប្រតិ្តការរក្សាសន្ដិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែ និងលេីកទិសដៅអនុវត្តន៍ខែបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ!
កំពង់ចាម៖ លោកឧត្តមសេនីយ៍ស្នងការ សង្កត់ធ្ងន់ថា: គ្រប់កម្លាំងជំនាញទាំងអស់ ត្រូវមានការប្ដេជ្ញាចិត្ត និងមានទំនួលខុសត្រូវខ្ពស់បំផុតប្រកបដោយសកម្មភាពយ៉ាងសស្រាក់សស្រាំ ដូចភ្លៀងរលឹម ចំពោះការបង្រ្កាប់បទល្មើសគ្រប់ប្រភេទ និងការបម្រេីសេវាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។
ការលេីកឡេីងនេះ ប្រព្រឹត្តិទៅនៅក្នុងកិច្ចប្រជុំនៅព្រឹកចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ស្ដីពីការបូកសរុបសភាពការណ៍ លទ្ធភាពកិច្ចប្រតិ្តការរក្សាសន្ដិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តន៍ខែបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងការប្រារព្ធពិធីផ្សេងៗ នាពេលមុខនេះ ។
កិច្ចប្រជុំនេះដែរ មានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការ-អធិការរង ទទួលដឹកនាំផែនការងារសេនាធិការ, នគរបាលយុត្តិធម៌, អត្តសញ្ញាណកម្ម, សណ្ដាប់ធ្នាប់សាធារណៈ និងប្រឆាំងគ្រឿងញៀន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ-សង្កាត់ ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា បទល្មើសគ្រប់ប្រភេទ កម្លាំងជំនាញត្រូវតែខិតខំបន្ដបង្រ្កាបឲ្យខានតែបាន ដូចជាបទល្មេីសព្រហ្មទណ្ឌ, បទល្មើសគ្រឿងញៀន, បទល្មើសចរាចរណ៍, ការជួញដូរ, ល្បែងសុីសង និងក្មេងទំនេីង ជាដេីម ។
ជាមួយគ្នានេះត្រូវបំពេញនូវតួនាទីភារកិច្ចឲ្យបាល្អប្រសេីរថែមមួយកម្រិតទៀត ពិសេសបន្ដជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងការបម្រេីសេវាជូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវាតម្រូវការចាំបាច់នានា ដោយមានការប្ដេជ្ញាចិត្ត និងមានទំនួលខុសត្រូវខ្ពស់បំផុត ប្រកបដោយសកម្មភាពយ៉ាងសស្រាក់សស្រាំ ដូចភ្លៀងរលឹម ៕