អបអរសាទរ ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត រោងចក្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត!
អបអរសាទរ ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត រោងចក្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត!
នៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួម និងចាត់តាំងកម្លាំងការពាររក្សាសន្តិសុខ សុវត្ថិភាពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ចំនួន ១២,០៦០នាក់ មកពីតាមបណ្ដារោងចក្រ សហគ្រាសចំនួន១៤ ក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ប្រព្រឹត្តិទៅនៅដីឡូតិ៍យៀកថៃ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។