មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិតដែលបានមកកម្សាន្ត ក្នុងពិធីប្រណាំងទូក!

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិតដែលបានមកកម្សាន្ត ក្នុងពិធីប្រណាំងទូក

0

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិតដែលបានមកកម្សាន្ត ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា រយៈពេលពីរថ្ងៃ គឹថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។
ដោយក្នុងនោះដែរ បានចែកជូនសម្ភារសុវត្ថិភាពចរាចរណ៍មួយចំនួនដូចជា ៖
– មួកសុវត្ថិភាព (តាមរយៈការឆ្លើយសំណួរ)
– សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
– សៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវដឹង
– ឯកសារជំនួយស្មារតី ច្បាប់ចរាចរណ៍ផ្លូវគោក ប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។

Leave A Reply

Your email address will not be published.