លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

0

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ អំពីការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ផ្តោតលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រព្រឹត្តិទៅនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការរង ប្រធាននាយកដ្ឋាន ស្នងការ ស្នងការរងរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ផងដែរ៕

Leave A Reply

Your email address will not be published.