ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ដែលបានស្លាប់ដោយសារទាហានខ្មែរក្រហម វាយឆ្មក់តាមដងផ្លូវ ក្នុងស្រុកចំការលេី

0

ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ដែលបានស្លាប់ដោយសារទាហានខ្មែរក្រហម វាយឆ្មក់តាមដងផ្លូវ ក្នុងស្រុកចំការលេី

 

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តដូនធី ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្ដម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ដែលបានស្លាប់ដោយសារទាហានខ្មែរក្រហម វាយឆ្មក់តាមដងផ្លូវ ក្នុងស្រុកចំការលេី។

 

 

កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជាច្រើនផងដែរ ។

 

អតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ចំនួន៩រូប (ខ្មែរ ១រូប, សូវៀត ៨រូប) ដែលបានស្លាប់បាត់បង់ជីវិតដោយសារទាហានខ្មែរក្រហម វាយឆ្មក់តាមដងផ្លូវ ក្នុងស្រុកចំការលេី កាលពីឆ្នាំ១៩៨៣ ។

 

សូមជំរាបថា អតីតអ្នកជំនាញការកសិកម្មបានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារ បានទៅសម្រាកនៅខេត្តកំពង់ចាម មួយយប់ ដោយមានរថយន្ត ៣គ្រឿង ២គ្រឿង១២កៅអី និង១គ្រឿង ដឹកប៉ូសីល កងកាពារពីខេត្តចំនួន ១២នាក់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ បានចេញដំណើរមកស្ថាននីយ៏ពិសោធន៍ដំណាំកប្បាស ពេលធ្វើដំណើរដល់ភូមិដូនធី និងចន្លោះភូមិមួយទៀត ដែលមានលក្ខណៈ ជាព្រៃរបោះខ្ពស់ៗ ត្រឹមក្បាល ដែលពួកខ្មែរក្រហមងាយស្រួលពួនស្ទាក់ចាញ់ ដោយមាន២ក្រុម និងមានកាំភ្លើងគ្រប់ដៃ ម៉ាក AK47 B40 និងអាចមានកាំភ្លើងយន្ត បាញ់សន្ធាប់មកក្បួនរថយន្តរបស់ក្រុមការងារ បានធ្វើអោយក្រុម កងការពារបាត់ម្ចាស់ការ រត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ តែយើងត្រូវពួកខ្មែរក្រហមបាញ់ របួសនិងស្លាប់ ។ បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះរួមមាន៖ ១. លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ (ជនជាតិខ្មែរ) ។ ២- លោក ទីមេណូវ វ.វ (N.V.Tikmenov) វិស្វករបច្ចេកវិទ្យា ។ ៣- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko) វិស្វករក្សេត្រសាស្ត្រ ។ ៤- លោក ហ្គីប៉ូវ អីអី (Yu.I. Gribov) វិស្វករគ្រឿងយន្ត ។ ៥- លោក អាយុនដូវ កា.ហ (K.Kh.Akhundov) ក្សេត្រគីមីវិទ្យា ។ ៦-លោក ធៀលណូវ អា.ហ្គ (A.G. Chernov) ឯកទេសគ្រឿងយន្ត ។ និង ៧-លោក ហ្វេសសេវ ទ . (T. Fayziev) ឯកទេសគ្រឿងយន្ត ។ ៨-លោក ណាសារ៉ូវ ឆ.អ (N.A.Nazarov) វិស្វករក្សេត្រសាស្ត្រ ការពារដំណាំ ។ ៩-លោក សាអាតូវ ស. (S. Saatov) វិស្វករ និងអ្នកបកប្រែ ។

 

បន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ អង្គការចាត់តាំងរបស់ខ្មែក្រហម នៅតែបន្ត សកម្មភាពជាក្រុមឧទ្ទាម បន្តសង្គ្រាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជាតែងតែមាន ការបែកបាក់ទៅជាតំបន់ត្រួតត្រាពីរ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញនោះឡើយ។

ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើងដែលធ្លាប់តែ ឆ្លងកាត់នូវភ្លើងសង្គ្រាមការបែកបាក់ និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញនូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ៕

Leave A Reply

Your email address will not be published.