ប្រជាពលរដ្ឋប្រមាណ ១៥គ្រួសារ នាំគ្នាមកតវ៉ាសុំសិទ្ធិធ្វើដំណើរ ដោយស្នើអោយក្រុមហ៊ុន ប៉េង ប៊ុនថន (ដេប៉ូ២)រំកិលប៉ារាសដាក់ចូលដល់ទីតាំងក្រុមហ៊ុន
(ព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋប្រមាណ១៥គ្រួសារ បាននាំគ្នាមកតវ៉ានៅមុខប៉ារាស់ដើម្បីស្នើសុំឲក្រុមហ៊ុន ប៉េង ប៊ុនថនចំការកៅស៊ូ ដេប៉ូ២ ស្ថិតនៅភូមិ អូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ជួយសម្រួលដល់ពួកគាត់ ក្នុងការមិនដាក់ប៉ារាស់ ឬដាក់ប៉ារាស់ឲចូលក្នុងដីព្រំប្រទល់របស់ក្រុមហ៊ុនវិញ ដើម្បីងាយស្រួលទាំងសងខាង ការតវ៉ានេះដែលធ្វើឡើងចំពេលថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុករវៀង និងរដ្ឋបាលឃុំរមណីយ បានមកត្រួតពិនិត្យបោះបង្គោល អ័ក្សផ្លូវកំំណត់ព្រំផ្លូវជូនប្រជាពលរដ្ឋ (ផ្លូវចូលក្រុមហ៊ុនដេប៉ូ២)។
ប្រជាពលរដ្ឋដែលមកតវ៉ាជាច្រើនអ្នកបានលើកឡើងស្រដៀងគ្នាថា សូមឲក្រុមហ៊ុនខាងលើជួយសម្រួលដល់ពួកគាត់ផង ព្រោះខាងក្រុមហ៊ុនត្រឹមម៉ោង២១:០០នាទីត្រូវបានបិតប៉ារាស់ បើបើចង់ចេញក្រៅ ឬចូលក្នុងដីចំការត្រូវសុំការការអនុញាតិពីសន្តិសុខយាមនៅនិងប៉ារាស់ទើបចេញចូលបាន ។
ពួកគាត់បានលើកឡើងទៀតថា ពួកគាត់រស់នៅក្នុងនោះភាគច្រើនជាកម្មករចំការកៅស៊ូ ត្រូវក្រោកពីម៉ោង០១ ឬម៉ោង០៣ ដើម្បីមកជាជ័រកៅស៊ូ នៅពេលមកដល់ប៉ារាស់សន្តិសុខក្រុមហ៊ុនពេលខ្លះគាត់បើកឲ ពេលខ្លះទំរាំតែគាត់បើកឲមានរយៈពេលយូរ(សម្រាន្តលក់)ធ្វើឲខាតពេលវេលារបស់ពួកគាត់ ហេតុដូចនេះហើយទើបពួកគាត់ស្នើសុំឲក្រុមហ៊ុនចំការកៅស៊ូដេប៉ូ២ យកប៉ារាស់ដាក់ចូលឲដល់ព្រំប្រទល់ដីក្រុមហ៊ុន ដើម្បីងាយស្រួលទាំងអស់គ្នា ។
ពួកគាត់បានលើកឡើងថា រយៈពេល១ឆ្នាំមកហើយ ដែលមានប្រជាពលរដ្ឋចំនួន២៧គ្រួសារបានមកផ្ដិតមេដាយដាក់ញាតិ តវ៉ានៅសាលាឃុំរមណីយ រហូតដល់រដ្ឋាលស្រុក តែមិនទាន់បានដំណោះស្រាយណាជាកលាក់នៅឡើយនោះទេ ដោយតម្រូវឲរងចាំសិន ក្នុងការសម្របសម្រួល។
នាឪកាសនោះដែល លោក អៀ សុខា បានបញ្ជាក់ប្រាប់ដល់តំណាងភាគីប្រជាពលរដ្ឋឲ្យដាក់ញាតិដែលបងប្អូនផិតមេដាយយកទៅដាក់ឲចំជំនាញ ដើម្បីងាយស្រួលរកដំណោះស្រាយជូនពួកគាត់ដោយកន្លងមកមិនទទួលបានញាតិខាងលើនោះទេ។
ចំណែកខាងរដ្ឋបាលស្រុករវៀង បានលើកឡើងថា រឿងរាវខាងលើបានកើតមានពិតមែន ហើយជំនាញរបស់ពួកលោកបាននិងខំរកដំណោះស្រាយជូនពួកគាត់ដែលតែម្ខាងៗយកត្រូវរាងៗខ្លួន តែទោះជាយ៉ាងណារដ្ឋបាលស្រុក និងបន្តរកដំណោះស្រាយជូនបន្តទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
តំណាងក្រុមហ៊ុន ដេប៉ូ២ បានបញ្ជាក់ថាក្រុមហ៊ុនដាក់ប៉ារាស់ខាងលើជាដីរបស់ក្រុមហ៊ុន ហើយការដាក់នេះគីការពារសុវត្ថិភាពទាំងអស់គ្នា ព្រោះកន្លងមកមានក្រុមបងតូចបងធំ ក្រុមសេពគ្រឿងញៀន បង្កអសន្តិសុខខ្លាំងមែនទែន ហើយការដាក់ប៉ារាស់នេះដែលគឺជួយការពារសន្តិសុខ មិនមានអំពើចោរកម្ម លួចជ័រ គ្រាប់ចន្ទី និងសម្ភារផ្សេងៗទៀតផងដែរ។ ព្រោះកន្លងមកកន្លែងនេះពោពេញទៅដោយក្មេងទំនើង និងពួកញៀនថ្នាំមកអុកឡុកធ្វើឲប្រជាពលរដ្ឋភ័យខ្លាច រហូតដល់មានការបង្ក្រាប់គ្រឿងញៀនបានទ្រុងទ្រាយធំនៅកន្លែងនេះផងដែរ (ធ្វើនេះដើម្បីសន្តិសុខទាំងអស់គ្នាទេ) ៕