យុវតី សាំ ស្រីថន សិស្សក្រីក្រប្រឡងជាប់និទ្ទេសA ទទួលបានម៉ូតូមួយគ្រឿងពីឯកឧត្តមឧកញ៉ាជឹមសុខនិងលោកជំទាវ!

យុវតី សាំ ស្រីថន សិស្សក្រីក្រប្រឡងជាប់និទ្ទេសA ទទួលបានម៉ូតូមួយគ្រឿងពីឯកឧត្តមឧកញ៉ាជឹមសុខនិងលោកជំទាវ!

0

ព្រៃវែង៖ នៅព្រឹកថ្ងៃស្រុកទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា​ ជឹម​ សុខ​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រៃវែង​ និង​ លោកជំទាវ​ សំ ចន្ថា រួមនឹងលោក ជឹម រតនៈ បានផ្តល់ឧបត្ថម្ភម៉ូតូ​ ហុងដា​ សេរី​ថ្មី​ ១គ្រឿង​ នឹងថវិការ ១លានរៀល ជូនដល់យុវតី សាំ ស្រីថន សិស្សប្រឡងជាប់និទ្ទេសA ដែលជាក្មេងកំព្រាឪពុក​ តស៊ូរៀនសូត្ររហូតក្លាយជាសិស្សពូកែ។

សព្វថ្ងៃរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ ដែលមានបងប្អូន 6នាក់/ស្រី5នាក់ ក្មួយ​ស្រី​ជាកូនទី6 ដែលមានជីវភាពខ្វះខាតខ្លាំង​នៅ ភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។

Leave A Reply

Your email address will not be published.