តើបុគ្គលឈ្មោះ (ស)មានអំណាចប៉ុណ្ណាទើបហ៊ានបើកល្បែងជល់មាន់បានយ៉ាងរលូននៅ ចំណុចក្រោយផ្សារការបី ក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យបានយ៉ាងរលូន សមត្ថកិច្ចមិនហ៊ានបង្ក្រាប.!
(ខេត្តក្រចេះ) ៖ ទីតាំងល្បែងជល់មមាន់មួយកន្លែងកំពុងបើកលេងនៅ ចំណុចក្រោយផ្សារការបី ក្នុងចំការស្វាយចន្ទី ស្ថិតនៅក្ក្ក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ យ៉ាងគក្រឹកគក្រេងសង្ស័យអាជ្ញាធរមានសមត្ថកិច្ច ឃុំ ស្រុកបើកភ្លើងខៀវ! ទើបបើកលេងបានយ៉ាងរលូន។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ ល្បែងជល់មាន់គឺនៅតែពេញនិយមដែលជារបស់ឈ្មោះ(ស) នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ
ហើយត្រូវបានប្រជាពលរដ្ឋននៅ ស្រុកស្នួលខេត្តក្រចេះ នៅចំណុចផ្សារការបី និងផ្សារការ៉េ 9 ក៏នាំគ្នាយកមាន់ទៅលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយពុំមានការរំខាន ឬចុះបង្ក្រាបពីសមត្ថកិច្ចណាឡើយ។
បើទោះបីជាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាធ្វើការបង្ក្រាបអោយអស់ក៏ដោយ។
ពាក់ព័ន្ធការលេងស៊ីសងជល់មាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោក ចាន់ សុខគីម អធិការនគរបាលស្រុក ស្នួល នៅរសៀលថ្ងៃទី១០,១២,២០២៣នេះ លោកបានឲ្យដឹងតាមទូរស័ព្ទ ថាចាំឱ្យកម្លាំងចុះទៅ
រីឯលោក លី សុខន មេប៉ុស្តិ៍ក្រញូងសែនជ័យ ភ្នាក់ងារសារព័ត៌មានយើងបានរាយការណ៍ជូនលោកដែរ ហើយលោកបានប្រាប់តាមទូរស័ព្ទថា ចាំឱ្យកម្លាំងទៅមើល។
គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញាឆ្នាំ 2022 សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការ បញ្ជាឲ្យអភិបាលរាជធានី- ខេត្ត- ហ្នឹងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់ ក្នុងនោះសម្ដេច ហ៊ុន សែនក៏បានព្រមានដកដំណែង ថ្នាក់ដឹកនាំមូលដ្ឋានដែលបណ្ដែតបណ្ដោយ ឱ្យមានល្បែងស៊ីសងង្កើតឡើងក្នុងតំបន់ផងដែរ។
មហាជនសុំសំណូមពរដល់លោក (អ៊ូ សុបុណ្ណា )ស្នងការខេត្តក្រចេះ មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕