ខ្មាន់កាំភ្លើងបានបើកការវាយប្រហារសម្លាប់មនុស្ស២នាក់និងរបួសជាច្រើននាក់នៅអ៊ីស្រាអែល!

0

វិទ្យុកងទ័ពរបស់ប្រទេសនេះបានប្រកាសថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានី Tel Aviv របស់ប្រទេសអ៊ីស្រាអែល។

យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងប្រាំបីនាក់ផ្សេងទៀតបានរងរបួស។ ខណៈដែលអ្នករងរបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានអង្គភាពប៉ូលីស និងរថយន្តសង្គ្រោះជាច្រើនបានបញ្ជូនទៅកាន់កន្លែងកើតហេតុនៅលើផ្លូវ Dizengoff។

យ៉ាងណាមិញ អាជ្ញាធរបានដាក់ឈ្មោះឧបទ្ទវហេតុនេះថាជា “ការវាយប្រហារភេរវកម្ម” អាជ្ញាធរប៉ូលិសអ៊ីស្រាអែលបានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ ដើម្បីស្វែងរកអ្នកបាញ់ប្រហារ ហើយបានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ និងឆ្ងាយពីកន្លែងកើតហេតុ។

គួររំលឹកថា មុនពេលឧបទ្ទវហេតុនេះ ជនជាតិអ៊ីស្រាអែលសរុបចំនួន ១១នាក់ រួមទាំងមន្ត្រីប៉ូលិសបីនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំនួនបីដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី ២២-២៩ ខែមីនា ជាមួយនឹងករណីចំនួនពីរពាក់ព័ន្ធនឹងក្រុមភេរវករ Daesh ដែលត្រូវបានគេស្គាល់ថាជា ISIS ៕

Leave A Reply

Your email address will not be published.