រុស្ស៊ីថា អ៊ុយក្រែនគ្មានជំហរក្នុងកិច្ចចរចាសន្តិភាពទេ !

0

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានត្អូញត្អែរកាលពីថ្ងៃព្រហស្បតិ៍អំពីជំហរមិនស្ថិតស្ថេររបស់អ៊ុយក្រែនក្នុងកិច្ចចរចាសន្តិភាព។

បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីបារ៉ែនលោក Abdullatif bin Rashid Al Zayani នៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា យោធាអ៊ុយក្រែនបានធ្វើទារុណកម្មអ្នកទោសសង្គ្រាមរុស្ស៊ី ដោយថតវា និងផ្សព្វផ្សាយវីដេអូនៅលើអ៊ីនធឺណិត។

លោក Lavrov បាននិយាយថា “ស្តេចរបស់ប្រទេសបារ៉ែនបានមានបន្ទូលនៅក្នុងការពេញចិត្តក្នុងការផ្តល់កម្លាំងរុញច្រានបន្ថែមដល់កិច្ចព្រមព្រៀងសន្តិភាព ហើយគំនិតផ្តួចផ្តើមរបស់ទ្រង់គិតគូរពីភាពចាំបាច់ក្នុងការផ្តល់សន្តិសុខអឺរ៉ុបស្មើៗគ្នាសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែ ភាគីខាងអ៊ុយក្រែនគ្មានជំហរក្នុងការស្វែងរកកិច្ចចរចាទេ មិនតែប៉ុណ្ណោះ ពួកគេបានធ្វើទារណកម្មយ៉ាងឃោឃៅលើឈ្លើយសឹក ថែមទៀតផង”។

គួរជម្រាបថា រុស្ស៊ី និងអ៊ុយក្រែន បានជួបចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់មួយជាក់លាក់ ជាច្រើនដងមកហើយ តែអ្វីគ្រប់យ៉ាងហាក់គ្មាន ប្រសិទ្ធភាពឡើយ ខណៈដែលការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិននៅតែបន្ត៕

Leave A Reply

Your email address will not be published.