លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យ វឌ្ឍនភាព ការងារកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦
ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត កងអនុសេនាធំការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ តាមដងផ្លូវ និងអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញ ពិនិត្យ វឌ្ឍនភាព ការងារ ការកសាង អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
និងអញ្ជើញ ពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦៕