លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដឹកនាំបង្ក្រាប រថយន្តមួយគ្រឿងដឹកឈើខុសច្បាប់ !

0

(ព្រះវិហារ) ៖ រថយន្តសាំយ៉ុងមួយគ្រឿង ពណ៍សរ ពាក់ស្លាកលេខកំពង់ចាម 2A_3563 ដឹកឈើប្រភេទក្តា ចេញពីពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្ដាន្ត ខេត្តព្រះវិហារ យកទៅលក់នៅតាមដេប៉ូឈើនៅខេត្តសៀមរាប ត្រូវបានលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ និងកម្លាំងនគរបាលសេដ្ឋកិច្ច

ខេត្តព្រះវិហារ រួមនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបបាននៅចំណុចផ្លូវជាតិលេខ ៦៤ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកគូលែន កាលពីវេលាម៉ោង ២ ទៀបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ។

 

មេឈ្មួញដឹកឈើ ឈ្មោះ សៅ បានប្រាប់អោយដឹងថា ខ្លួនទើបតែរកសុីដឹកឈើបានកន្លះឆ្នាំនេះទេ ហើយខ្លួនបានរត់ការបង់លុយអោយសមត្ថកិច្ចស្រុកជាំក្សាន្តនឹងស្រុកគូលែនគ្មានចន្លោះអ្នកណាម្នាក់លើយ ពេលនេះស៊យធំដោយបានជួបជាមួយក្រុមអ្នកសាព័ត៍មាន រាយការណ៍អោយសមត្ថកិច្ចចុះមកបង្ក្រាបតែម្តង ។

 

លោក នួន សុខុម បានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុងដឹកឈើដោយគ្មានលិខិតអនុញ្ញាត លោកបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងភ្លាមៗដែរ ហើយបានចាត់ចែងអូសរថយន្តដឹកឈើ1គ្រឿងនេះយកមករក្សាទុក

នៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ លោក នួន សុខុម បានបន្តអោយដឹងថា កន្លងមកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ តែងតែសហការបានយ៉ាងល្អជាមួយកងកម្លាំង

សមត្ថកិច្ចដ៍ទៃទៀត ក្នុងការចុះទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួលបានជោគជយ័ ជាងនេះទៅទៀតក៍សូមសម្តែងនូវការអរគុណចំពោះក្រុមអ្នកសាព័ត៍មានក្នុងខេត្តព្រះវិហារ ដែលបានផ្តល់ពត័មានទាន់ហាតុការមកដល់លោក ដើម្បីមានវិធានការទប់ស្កាត់នឹងបង្ក្រាបអោយបានទាន់ពេលវេលា ៕

Leave A Reply

Your email address will not be published.