គ្រឿងចក្រលោក(ស្រឹម)កំពុងសម្រុកជីកដីព្រែកស្ពានថ្មីលក់យកលុយដាក់ហោប៉ៅយ៉ាងរំភើយ

0

 

ខេត្តខេត្តព្រៃវែង ៖ ដីព្រែកស្ពានថ្មី ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម តែត្រូវលោក (ស្រ៊ឹម)  យកគ្រឿងចក្រកាយយកអាចម៌ដីលក់មួយរថយន្តតម្លៃ 3 ម៉ឺនប្រាំបីពាន់ទៅ 4 ម៉ឺនរៀល យ៉ាងរំភើយ ខណៈអាជ្ញាធរ ឆ្លើយថា ក្រោមហេតុផលជីកដើម្បីកុំឲ្យខ្វះទឹក ដីព្រែកស្ពានថ្មីធម្មជាតិនេះ ស្ថិតក្នុងភូមិអង្គរមានយស ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង  ខេត្តព្រៃវែង។

ពលរដ្ឋថាថ្មីៗនេះមានគ្រឿងចក្រជាច្រើន បាននឹងកំពុងមកជីកយកអាចម៌ដីលក់ ខ្លះក៏បានទិញដីសម្រាប់ជីក ខ្លះក៏ជីកដីព្រែកយកអាចម៌ដីលក់ ក្នុងចំណោមនោះក៏មានគ្រឿងចក្ររបស់(លោកស្រឹម ) បានជីកកកាយយកអាចម៍ដីព្រែកស្ពានថ្មី ដោយគេប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន “៥” តោន ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។

ប្រជាពលរដ្ឋបានរអ៊ូរទាំថា ដោយសារស្ថានភាពផ្លូវ ដីផង ហើយមានឡានជាច្រើន បានដឹកជញ្ជូនដី ធ្វើឲ្យផ្លូវ ហ៊ុយខ្លាំង ប៉ះពាល់ដល់គេហដ្ឋាននិងជាពិសេសសុខភាពរបស់ពួកគាត់ថែមទៀតផង។

សកម្មភាពទាំងនេះ ខណៈដែលរថយន្តដឹកដីឆ្លងកាត់លើស្ពានធ្វើឲ្យស្ពានមានស្ថានភាពយោល យ៉ាងខ្លាំង នៅពេលអង្គភាពយើងឈរនៅលើស្ពាននោះ មិនតែប៉ុណ្ណោះ ធ្វើឲ្យខូចផ្លូវ ក្រហេងក្រហូង ដូចរណ្ដៅរន្ធបាយខុម ។

រាល់ការចោតប្រកាន់ខាងលើនេះភ្ញាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់គ្រឿងចក្របានទេ! ព្រោះមិនមានលេខទូរស័ព្ទឡើយ។

ពាក់ព័ន្ធក្នុងការជីកដី ព្រែកស្ពានថ្មី ខាងលើនេះសារព័ត៌មានយើងបានខលទៅលោក(យស ស៊ីណាត)អភិបាលស្រុកពោធិ៍រៀង នៅព្រឹកថ្ងៃទី11 ខែឧសភា ឆ្នាំ2024 នេះ ខលចូលនិយាយគ្នាស្ដាប់មិនបានក៏ចុចបិទ បន្ទាប់មកភ្នាក់ងារបានសួរទៅលោកតាមរយៈតេឡេក្រាមម្ដងទៀត លោកបាន ប្រាប់ថាលោកអត់ដឹងទេចាំមើលលោកសួរមេឃុំសិន ក្រែងឃុំស្នើសុំឲ្យគេជួយកាយយ៉ាងម៉េចលោកមិនទាន់ដឹងទេ ចាំសួលោកមេឃុំសិន។

រីឯលោក ជិន ថុន មេឃុំព្រែកអន្ទះ បានប្រាប់អង្គភាពសារព័ត៌យើងឲ្យដឹងថា ឱ្យគេកាយយកកន្លែងដីទួលៗ ដោយសារឆ្នាំទៅខ្វះទឹក រីឯអាចម៌ដីយកទៅដាក់វត្ត តែដោយសារអាចម៌ដីមិនល្អលោកក៏លែងយក ។

ពលរដ្ឋស្នើរសូមដល់លោកអភិបាលស្រុកពោធិ៍រៀង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ចាត់មន្រ្តីល្អចុះពិនិត្យមើល ភាពជាក់ស្តែង និងមានវិធានការមើលកូនចៅក្រោមឱវាទផងជៀសវាងពលរដ្ឋថាអាជ្ញាធរ និងឈ្មួញត្រូវតែគ្នា ៕

Leave A Reply

Your email address will not be published.