សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ០៣នាក់ និងរឹបអូសបានថ្នាំញៀនជាង ១០គីឡូក្រាម

0

 

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជា របស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បានបង្ហាញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប្រុសស្រីចំនួន០៣នាក់ ជាជនជាតិវៀតណាមជាសាធារណៈ ដែលកម្លាំងនគរបាលធ្វើការបង្ក្រាបនិងដកហូតនូវសារធាតុញៀនជាង១០គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតរហូតឈានដល់ការចុះបង្ក្រាបតែម្ដង។

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា សារធាតុញៀនទាំងនេះ ។

គឺក្រុមជនសង្ស័យមានគោលបំណងបញ្ជូនទៅប្រទេសកូរ៉េនិងធ្វើចរាចរណ៍ក្នុងទីតាំងក្លិបកម្សន្តនៅរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យ (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជាក់ស្តែងនៅចំណុចខុនដូមួយកន្លែងនៅមូលដ្ឋានខណ្ឌទួលគោក កំពុងធ្វើសកម្មភាពជួញដូរ ផលិតរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងរង្វង់ប្រតិបត្តិការនេះ នគរបាលចាប់យកវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង១០គីឡូក្រាម រួមទាំងសម្ភារៈផលិត និងផ្សំនូវសាធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

Leave A Reply

Your email address will not be published.