សមកិច្ចចម្រុះស្រុកម៉ាឡៃបើកយុទ្ធនាការ ដកនិងដុតបំផ្លាញចោលដើមក្រធុមដែលមានសារធាតុញៀន

0

 

ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅបានចុះស្រង់ដើមក្រធុម នៅក្នុងឃុំអូរស្រឡៅមានចំនួន១៣ដើមៈភូមិឈើទាលចំនួន៧ដើម ភូមិចាន់គីរីចំនួន ៥ដើម។ បើតាមការសាកសួររបស់មន្ត្រីដែលបានសួរនាំដល់អ្នកប្រើប្រាស់ស្លឹកក្រធុមនេះគីមានសារធាតុញៀន ក្នុងនោះអ្នកប្រើប្រាស់ទឹកវាគេអាចយកទៅលាយជាមួយភេសជ្ជៈផ្សេង ដើម្បីលាយគ្នារួចបរិភោគ ហើយការបរិភោគទឹកខាងលើនេះគឺបំបាត់ការងងុយដេក ប្រើពេលធ្វើការយូរ ធ្វើការបានច្រើន ដែលបុគ្គលប្រើប្រាស់កេងកម្លាំងពលកម្មកម្មករចូលចិត្តប្រើដើម្បីបំពេញការងារលើកដាក់លីសែងជាដើម។

ការបើកយុទ្ធនាការនេះ អភិបាលស្រុកម៉ាឡៃលោកស្វាយ ជាបានណែនាំកុំឱ្យពលរដ្ឋដាំដុះដើមក្រធុមទៀត ចៀសវាងជាអំពើខុសច្បាប់ព្រោះដើមក្រធុមនេះវាស្រដៀងទៅនឹងដើមកញ្ឆា។ក្រោយពីដកបំផ្លាញ់ដើមក្រធុម(ភាសាថៃ)គណៈបញ្ជាការឯកភាពបានដុតកម្ទេចចោល។

សូមរំលឹកថា អភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤បានចាត់តាំងអោយមន្រ្តីការិយាល័យអប់រំក្រុងចុះពិនិត្យ និងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតាមសាលា(កំរងអូរឬស្សី) ដើម្បីពង្រឹងបន្ថែមអំពីសុវត្ថិភាពចំណីអាហារតាមសាលា និងផលប៉ះពាល់ពីការប្រើ(ទឹកកាធុម) ។ សូមលោកគ្រូ អ្នកគ្រូ តាមសាលាទាំងរដ្ឋ និងឯកជនបន្តផ្សព្វផ្សាយការងារនេះអោយបានទូលំទូលាយ និងសុំការចូលរួមពីសំណាក់មាតាបិតាអាណាព្យាបាលសិស្សផងដែរ ៕

Leave A Reply

Your email address will not be published.