អូស្ត្រាលី​ចោទប្រកាន់​ប្តី​ប្រពន្ធ​ពីរនាក់ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​រុស្ស៊ី​!!

0

មន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃសុក្រទី 12 ខែកក្កដាថា ប៉ូលីសអូស្ត្រាលីបានចោទប្រកាន់ប្តីប្រពន្ធដែលមានដើមកំណើតជាជនជាតិរុស្សី ពីបទធ្វើចារកម្មសម្រាប់ទីក្រុងម៉ូស្គូ ដោយចោទប្រកាន់ពួកគេថាបានចូលប្រើប្រាស់សម្ភារៈដែលទាក់ទងនឹងសន្តិសុខជាតិពីយោធា។

ស្នងការប៉ូលិសសហព័ន្ធ លោក Reece Kershaw បានប្រាប់សន្និសីទសារព័ត៌មានថា បុរសជាប្តីអាយុ ៦២ឆ្នាំ និងប្រពន្ធអាយុ ៤០ឆ្នាំ កាន់លិខិតឆ្លងដែនរុស្ស៉ី ត្រូវចោទប្រកាន់ថាបានរៀបគម្រោងធ្វើចារកម្ម។ ស្ត្រីជាប្រពន្ធ គឺជាអ្នកបម្រើការឯកជននៅក្នុងជួរកងកម្លាំងការពារជាតិអូស្ត្រាលី ហើយបានធ្វើការនៅទីនោះជាច្រើនឆ្នាំ ក្នុងនាមជាអ្នកបច្ចេកទេសផ្នែកប្រព័ន្ធព័ត៌មាន។ នាងបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដោយមិនបានជូនដំណឹងដល់កងកម្លាំងការពារជាតិ អំឡុងពេលឈប់សម្រាករយៈពេលវែងរបស់នាង។

អំឡុងពេលស្ថិតនៅក្នុងប្រទេសរុស្ស៉ី នាងត្រូវបានគេចោទប្រកាន់ថា បានប្រាប់ប្តីរបស់នាង អំពីរបៀបចូលទៅក្នុងគណនីផ្លូវការរបស់នាង។ ដូច្នេះលោក Kershaw បញ្ជាក់ថា «យើងចោទប្រកាន់បុរសជាប្តី ពីការរៀបគម្រោងយកឯកសារ ដើម្បីផ្ញើរទៅឱ្យប្រពន្ធនៅរុស្ស៉ី។ ចំណែក បញ្ហាត្រង់ថាព័ត៌មាននោះត្រូវបានប្រគល់ឱ្យដល់ដៃឬនៅ គឺកំពុងស្ថិតក្រោមការស៉ើបអង្កេត។ បទ​ចោទ​នេះ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អតិបរមា ១៥ឆ្នាំ។

គួរបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ គឺជាអ្នកដែលបានរស់នៅក្នុងប្រទេសអូស្រ្តាលីលើសពី ១០ឆ្នាំ ហើយទទួលបានសញ្ជាតិអូស្រ្តាលី។ ពួកគេត្រូវចាប់ខ្លួនក្នុងផ្ទះ នៅឯទីក្រុង Brisbane កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការក្រុង magistrates នាថ្ងៃសុក្រនេះ៕

Leave A Reply

Your email address will not be published.