ទំនងស្រវឹងស្រាជិះម៉ូតូលឿនជ្រុលបុកលូដួលបណញតាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ!

0

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបានជិះម៉ូតូហុងដាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកលូពេញទំហឹងបណ្តាលឱ្យដួលបោកក្បសាលបណញតាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះបានកើតឡេីង នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធញរាត្រវេចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកេីតហេតុមានបុរសម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវងងឹតផងនោះ ស្រាប់តែជ្រុលទៅបុកលូមួយកង់ដែលដាក់ចិញ្ចេីមផ្លូវពេញទំហឹងបណ្តាលឱ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់ដោយសន្លប់ឈឹដបាត់បង់ស្មារតី។បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនយកឯកសារមកទទួលយករក្សាទុកដើម្បីស្វែងរកគ្រួសារមកទទយលយកទៅវិញ៕

Leave A Reply

Your email address will not be published.