សមត្ថកិច្ចស្រាវជ្រាវ ករណីជនបរទេសម្នាក់ ធ្លាក់ពីលើអគារកំពស់ទី១៧ជាន់!

0

ហេតុការណ៍ការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ចំណុចអគារខ្ពស់យីហោ the penthouse residenceស្ថិតនៅតាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំម្ការមន រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែជាជនជាតិបរទេស ។

បុរសជនបរទេសរងគ្រោះ មិនដឹង មានរឿងអ្វីនោះទេ ក៏ស្រាប់តែធ្លាក់ពីអគារជាន់ទី១៧ មកដល់ដីបណ្ដាលឲ្យបែកក្បាលស្លាប់មួយរំពេចតែម្តង។
ករណីនេះខាងសន្តិសុខដែរយាមនៅទីនោះ បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហ៊ុំព័ទ្ធខ្សែ មិនឲ្យមានអ្នកចូលទៅបាននោះទេ។

សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជនដែលស្លាប់អាចសង្ស័យលោតសម្លាប់ខ្លួនឯង ឬមិនពាក់ព័ន្ធករណីផ្សេងៗនោះទេ ដោយកម្លាំងជំនាញ ធ្វើកោសល្យវិច្ឆ័យ និងបន្តការស្រាវជ្រាវ៕

Leave A Reply

Your email address will not be published.