លោក ប៉ែន បូណា ៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវខិតខំដោយខ្លួនឯងដែលជាកត្តាសំខាន់ជាងគេបំផុត
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តយុវជនឱ្យចាប់យកឱកាសអំណោយផលរបស់ប្រទេសជាតិដោយខិតខំរៀនសូត្រយកចំណេះជំនាញដើម្បីក្លាយជាមូលធនមនុស្សស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា ឪពុកម្តាយ និងរាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួល និងបើកឱកាសឱ្យយើងបានរៀនសូត្រ។ ការលើកឡើងនេះបានធ្វើឡើងក្នុងបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
នេះបើយោងតាមប្រភពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ៕