ក្រុមជម្រើសជាតិបាល់ទាត់អាហ្សង់ទីនឈ្នះពាន Copa America 2024! 

0

អាហ្សង់ទីនបានឈ្នះពានរង្វាន់ Copa America ឆ្នាំ 2024 ដោយយកឈ្នះកូឡុំប៊ី 1-0 នៅម៉ោងបន្ថែម បន្ទាប់ពីម៉ោងធម្មតាបានបញ្ចប់ក្នុងលទ្ធផល 0-0 កាលពីថ្ងៃចន្ទ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami បានចាប់ផ្តើមប្រហែល 1.5 ម៉ោងយឺត ដោយសារបញ្ហាសុវត្ថិភាពដែលបណ្តាលមកពីអ្នកគាំទ្រព្យាយាមចូលដោយគ្មានសំបុត្រ។

នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នៅសហរដ្ឋអាមេរិក អាហ្សង់ទីនដែលចាញ់តែពីរដងប៉ុណ្ណោះក្នុង 61 ប្រកួតចុងក្រោយបានយកឈ្នះកូឡុំប៊ីដែលមិនស្គាល់ចាញ់សោះក្នុង 28 ប្រកួតដោយគ្រាប់បាល់របស់ Lautaro Martinez ក្នុង  នាទីទី 112 ។

តារាឆ្នើមអាហ្សង់ទីន Lionel Messi បានរងរបួសខ្នងនៅនាទីទី 64 នៃការប្រកួត ហើយត្រូវបានជំនួសដោយ Nicolas Gonzalez នៅនាទីទី 66 ។

ជាមួយនឹងជ័យជម្នះនេះ អាហ្សង់ទីនបានលើកពានជាលើកទី 16 របស់ពួកគេនៅក្នុងការប្រកួតនេះ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមដែលមានជ័យជម្នះច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។

អាហ្សង់ទីនធ្លាប់ឈ្នះពាននៅឆ្នាំ 1921, 1925, 1927, 1929, 1937, 1941, 1945, 1946, 1947, 1955, 1957, 1959, 1991, 1993 និង 2022 ៕

Leave A Reply

Your email address will not be published.