ព័ត៌មានបឋម៖ភ្លើងកំពុងឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅក្បែរផ្ទះប្រជាពលរដ្ឋ និងរោងចក្រ ជាប់ផ្លូវជាតិលេខ២!

0

ភ្នំពេញ ៖កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២ ០ខែមិថុនា ឆ្នាំ២០២៤នេះ មានអគ្គិភ័យមួយបានកំពុងឆាបឆេះព្រៃកក់មួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្បែរផ្ទះ ប្រជាពលរដ្ឋ និងរោងចក្រកាត់ដេរនៅជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីទទួលបាន ព័ត៌មានខាងលេីនេះភ្លាម កម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានកំពុងចុះទៅអន្តរាគមន៍ដេីម្បីបាញ់ទឹកពន្លត់ និងការពារកុំឲ្យរាលដាលដល់ផ្ទះពលរដ្ឋ និងរោងចក្រកាត់ដេរនោះ។
ព័ត៌មានលម្អិតក្រុមការងារកាសសារព័ត៌មានលម្អិតយើងនឹនឹផ្សាយជូននាពេលក្រោយ ៕

Leave A Reply

Your email address will not be published.