Update៖ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​២០​នាក់​នៅ​ភាគ​ខាង​ត្បូង​ហ្គាហ្សា​បន្ទាប់​ពី​មាន​ការ​បញ្ជា​ជម្លៀស​ចេញ!

0

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 20 នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសថ្មីកាលពីថ្ងៃចន្ទ។

នៅលើ Telegram ប៉ុស្តិ៍ទូរទស្សន៍ Al-Aqsa បាននិយាយថា “ជនសុីវិលចំនួន 20 នាក់បានស្លាប់ និងជាច្រើននាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំលើទីប្រជុំជនភាគខាងកើតនៃ Khan Younis” ។

បណ្តាញព័ត៌មានបានបន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារ សំដៅទៅលើទីតាំងមួយនៅក្នុងភូមិ Qizan an Najjar ក្នុងទីក្រុងផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានអះអាងថា “វត្តមាននៃប្រតិបត្តិការយោធាជាច្រើន និងការបាញ់គ្រាប់រ៉ុក្កែតពីផ្នែកខាងកើតនៃតំបន់មនុស្សធម៌ បានធ្វើឱ្យការស្នាក់នៅទីនោះមានគ្រោះថ្នាក់”។

គួរជម្រាបថា ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាថ្មីនៅព្រឹកព្រលឹមសម្រាប់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្កាត់ភាគខាងកើតនៃ Khan Younis ឱ្យ “ជម្លៀសចេញជាបន្ទាន់” ហើយឆ្ពោះទៅកាន់តំបន់មនុស្សធម៌ដែលបានបង្កើតឡើងថ្មីនៅ al-Mawasi៕

 

Leave A Reply

Your email address will not be published.