សមត្ថកិច្ចស្រុកចំនួន៣នៃខេត្តព្រះវិហារ សហការចុះបង្ក្រាបបទល្មើសនេសាទពេលរដូវហាមឃាត់នៅតំបន់ទំនប់ទឹករក្សា
ព្រះវិហារ៖កម្លាំងយោធានគរបាលនិង អាជ្ញាធរមូលរដ្ឋាន ប្រជាការពារ ចំនួន៣ស្រុក បានសហការចុះបង្ក្រាបបទល្មើសនេសាទនៅដងស្ទឹងសែន លើអាងទំនប់ទឹករក្សា ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយបានកាប់បំផ្លាញឧបករណ៍នេសាទមួយចំនួនធំ។
មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមត្ថកិច្ចចម្រុះយោធា, អាជ្ញាធរមូលដ្ឋាន, នគរបាល, ប្រជាការពារ ចំណុះឲ្យស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ដោយប្រើប្រាស់កម្លាំងសរុបចំនួនជាង៥០នាក់។
មន្ត្រីដដែលបានបន្តថា លទ្ធផលសរុបកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានរុះរើកម្ទេចចោលនៅនឹងកន្លែងកើតហេតុចំនួន៥៣កន្លែង និងដកហូតយកសម្ភរវត្ថុតាំងស្បៃមុងបានចំនួន៥៣ស្បៃយកទៅរក្សាទុកនៅប៉ុស្ត៍ននគរបាលរដ្ឋបាលឃុំរក្សា។ទោះបីសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងនេះក្តី ក៏តាមសេចក្ដីរាយការណ៍មកថា បទល្មើសនេសាទនៅតំបន់អាងទឹកទំនប់រក្សានេះ នៅតែបន្តកើតមានជាច្រើនកន្លែងទៀត ដែលប្រជានេសាទល្មើសច្បាប់នេះមកពីតាមបណ្តាខេត្តផ្សេងៗឆ្មក់មកធ្វើនេសាទខុសច្បប់ត្រីនៅតំបន់ខាងលើដដែល។សមត្ថកិច្ចជំនាញខេត្តព្រះវិហារបានចុះបង្ក្រាបអមិនទាន
ថមថយនៅឡើយទេ៕