អតីតមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កំពុងមានជំងឺ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមមេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ

0

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែ ចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឃូរ សុផាន់ មេបញ្ជាការរង នាយសេនាធិការ និងលោក វរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំនាយទាហាន និងក្រុមយុវជន ខ ២៦ នាំយកអង្ករចំនួន ១៧៥ គ.ក្រ.មី ២ កេសទឹកត្រី ២ យួរ.ទឹកស៊ីអ៊ុីវ ២ យួរ.ទឹកសុទ្ធ ១០ កេះ.ម៉ាស់ ១ ប្រអប់.ជែល ៥ ដប និងថវិការ ២.៨៣៥.០០០រៀល ក្នុងនោះមាន:
-អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី មានអង្ករ ៧៥ គីឡូក្រាម . មី ២ កេះ ទឹកត្រី ២ យួរ ទឹកស៊ីអ៉ីវ ២យួរ ម៉ាស ០១ ប្រអប់ ជែលលាងដៃ ៥ ដប នឹងថវិកាចំនួន ៥០០,០០០រៀល ។
-អំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឧបត្ថម្ភទឹកសុទ្ធ ១០កេស និងថវិកា ៤០០,០០០រៀល ។
-អំណោយ សប្បុរសធ៌ម របស់នាយ ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមមាន អង្ករ ១០០ គ.ក្រ និងថវិកា ១,៨៣៥,០០០ រៀល ។
-អំណោយរបស់ក្រុមយុវជន ខ ២៦ ចំនួន ១០០,០០០រៀល ចុះសួសុខទុក្ខ និងឧបត្ថម្ភជូន លោកយ៉ង់ ភួងម៉ារ៉ា អតីតមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បច្ចុប្បន្ន ជាសមាជិកសមាគមអតីតយុទ្ធជន ដែលមានជម្ងឺជាទម្ងន់ រស់នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ស្ថិតក្នុងឱកាសនោះ លោកមេបញ្ជាការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងជូនពរ របស់ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះលោក យ៉ង់ ភួងម៉ារ៉ា ។ លោក បានបន្តថា ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ក៏ដូចជា ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់ ។

ក្រុមគ្រួសាររបស់លោកយ៉ង់ ភួងម៉ារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave A Reply

Your email address will not be published.