អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បញ្ជាក់៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)!
(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែម៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជូនសាធារណជនជ្រាប កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រួចហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូចនៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖